ហេតុផលមួយនេះ ធ្វើអោយ Man Utd បដិសេធការទិញយកខ្សែប្រយុទ្ធ Victor Osimhen

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Manchester United មិនមានចំណាប់អារម្មណ៍ណាមួយក្នុងការបង់ប្រាក់ ១៥០លានអឺរ៉ូ (១៥៩លានដុល្លារ) សម្រាប់តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Victor Osimhen នោះទេ។

គួរបញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទី១៩គ្រាប់ ក្នុង ២២ប្រកួតនៅ Serie A នារដូវកាលនេះ។ ហើយក៏ជាកីឡាករដែលមានទេពកោសល្យម្នាក់នៅតំបន់អឺរ៉ូប។ ដោយឡែកក្លឹបបិសាចក្រហម មានចំណាប់អារម្មណ៍ក្នុងការបង់ប្រាក់យ៉ាងច្រើន ១០០លានអឺរ៉ូ (១០៦លានដុល្លារ) ប៉ុណ្ណោះសម្រាប់គាត់៕