បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាម្ចាស់ក្លឹប Man Utd ដែលជាជនជាតិអាមេរិក សង្ឃឹមថានឹងលក់ក្លឹបនេះអោយបាននៅ ៤ខែដើមឆ្នាំ២០២៣នេះ ប៉ុន្តែមកដល់ពេលនេះ អ្វីៗមានប្រែប្រួលដោយពួកគេបានកំណត់ពេលលក់ក្លឹបថ្មីវិញ គឺអោយបានមុនទីផ្សារដោះដូរកីឡាករបើកនាខែមិថុនាខាងមុខ។
ក្នុងនោះត្រកូល Glazer ចង់លក់ក្លឹបនេះអោយបានយ៉ាងតិចបំផុត ៥ពាន់លានផោន ហើយសម្រាប់សំណើររបស់ Jassim bin Hamad Al Thani និង Sir Jim Ratcliffe នៅមិនទាន់ដល់កំរិតដែលពួកគេចង់បាននៅឡើយ។
គួរបញ្ជាក់ថាយ៉ាងហោចណាស់មានភាគីចំនួន ៤ដែលចាប់អារម្មណ៍ក្នុងការទិញយកក្លឹប United ដោយក្នុងនោះត្រកូល Glazer ក៏បានបញ្ជាក់ថា ពួកគេនឹងលក់ក្លឹបនេះ លុះត្រាបានតាមតម្លៃដែលខ្លួនចង់បាន៕