Benfica នឹងលក់ភ្លាម!! ប្រសិនបើ Man Utd ហ៊ានចំណាយលុយប្រមាណ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Transfer Tavern បានអោយដឹងថាក្លឹប Manchester United កំពុងតែធ្វើការស្វែងរកនៅខ្សែប្រយុទ្ធនៅលើទីផ្សារដោះដូរកីឡាករ ហើយក្នុងនោះខាងក្លឹបនឹងធ្វើការពិភាក្សាជាមួយនឹងក្លឹប Benfica ចំពោះខ្សែប្រយុទ្ធ Goncalo Romos។

កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានធ្វើអោយ ទាក់ទាញនៅក្រសែភ្នែកក្លឹបជាច្រើនបន្ទាប់ពីបានបង្ហាញនៅទម្រេង់លេងយ៉ាងល្អក្នុងការព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅប្រទេសកាតា។ សម្រាប់ក្លឹប Benfica អាចនឹងអោយខ្សែប្រយុទ្ធរូបនេះចាក់ចេញបាន លុះត្រាតែខ្លួនអាចទទួលបាននៅប្រាក់ប្រមាណ ១០០លានអឺរ៉ូ (៨៨.៦លានផោន)៕