នេះបានហៅថាជួបលួច!! ឃើញស្អីលួចនឹងមែន

0

បាត់ដំបង៖ សមត្ថកិច្ចនគរបាលស្រុកកំរៀង បានទទួលបានពាក្យបណ្ដឹង មានករណីលួច (ដែកសំណាញ់លួស) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២១និង១០នាទី នៅចំណុចក្នុងចំការក្រុមទី០១  ភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង  របស់ជនរងគ្រោះឈ្មោះ សោម គឹមស្រេង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរ​ កសិករ ។

ក្រោយពេលទទួលបានពាក្យបណ្តឹងនេះ សមត្ថកិច្ចនគរបាលស្រុកកំរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី បានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅកំណត់មុខសញ្ញាបាន ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ យួម ប៊ុនធាន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិកំពង់ចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង (មុខសញ្ញាចាស់) និង២.ឈ្មោះ មាក់ មឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ​ កម្មករ រស់នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានរួមមាន ដែកសំណាញ់លួសចំនួន ០៤ដុំ និងរទេះអូសចំនួន ០១ ។ នៅពេលនេះ​ សមត្ថកិច្ចនគរបាលស្រុក បានរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ ដើម្បីអនុវត្តបន្តតាម​នីតិវិធី-ច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ