កិច្ចសន្យារបស់លោក Conte នឹងផុតកំណត់នៅរដូវក្តៅ ហើយ Spurs មានជម្រើសក្នុងការបន្តកុងត្រាថ្មីជាមួយអ្នកចាត់ការរបស់ពួកគេមួយឆ្នាំទៀត។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធក្រោមថ្វីជើងរបស់ក្រុម AC Milan លោក Conte បានទទួលស្គាល់ថាគាត់ប្រហែលជាមិនអាចធ្វើវារហូតដល់ចុងបញ្ចប់នៃរដូវកាលនេះទេ។
គាត់បានសារភាពថា «កិច្ចសន្យារបស់ខ្ញុំផុតកំណត់នៅក្នុងខែមិថុនា។ យើងនឹងឃើញ ពួកគេអាចនឹងបណ្តេញខ្ញុំចេញនៅមុនចុងបញ្ចប់នៃរដូវកាលនេះ»។
Conte បានបន្ថែមថា «នេះមិនមែនជាពេលដែលត្រូវនិយាយអំពីអនាគតរបស់ខ្ញុំទេ។ ខ្ញុំមានកុងត្រាជាមួយ Tottenham ហើយ Tottenham ដឹងពីគំនិតរបស់ខ្ញុំយ៉ាងច្បាស់។ នៅចុងបញ្ចប់នៃរដូវកាលនេះ យើងជួបគ្នាហើយបន្ទាប់មកយើងនឹងធ្វើការសម្រេចចិត្ត»៕