យោងតាម El Nacional បានឲ្យដឹងថាតារាឆ្នើមរបស់ Paris Saint-Germain កីឡាករ Kylian Mbappe មិននិយាយជាមួយមិត្តរួមក្រុមបួននាក់ រួមទាំង Lionel Messi និង Neymar ផងដែរ រូបគេក៏ត្រូវបានគេរាយការណ៍ថា មិននិយាយជាមួយមិត្តរួមជាតិ Presnel Kimpembe និងខ្សែបម្រើសញ្ជាតិអ៊ីតាលី Marco Verratti។
Mbappe និង Kimpember មិនមែនជាមិត្តនឹងគ្នា ហើយក៏មិនមែនជាសត្រូវដែរ។ ពួកគេមិនធ្លាប់ស្និទ្ធស្នាលគ្នាសោះ។ សម្រាប់ Verratti របាយការណ៍បានបង្ហាញថាមានរឿងច្រណែនគ្នារវាង Mbappe និងខ្សែបម្រើរូបនេះ។
Verratti គឺជាសំណព្វចិត្តរបស់ម្ចាស់ក្លឹប មុនការមកដល់របស់ Mbappe ក្នុងឆ្នាំ 2017។ ក្រៅពីអ្នកទាំងពីរខាងលើ Mbappe ត្រូវបានគេរាយការណ៍ថាមិននិយាយជាមួយដៃគូប្រយុទ្ធរបស់គេគឺ Messi និង Neymar។ អតីតកីឡាករក្រុម Barcelona ទាំងពីរត្រូវបានគេរាយការណ៍ថាខឹងសម្បារនឹងការពិតដែលថាទោះបីជាមានវត្តមានរបស់ពួកគេក៏ដោយក៏ Mbappe នៅតែជាតារាឆ្នើមរបស់ PSG៕