Florentino Perez ពិចារណាក្នុងការលះបង់ Vinicius Jr. ដោយជំនួសមកវិញដោយ Mbappé

0

បរទេស៖ Vinicius Junior អាចនឹងចាកចេញពីក្លឹប Real Madrid នៅឆ្នាំក្រោយ បន្ទាប់ពីភាគីទាំង២ មិនទាន់មានការព្រមព្រៀងណាមួយទៅលើកុងត្រាថ្មីនោះទេ។ ដោយកុងត្រារបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះនឹងផុតនៅរដូវកាលក្រោយ។

នេះបើយោងតាមការចេញផ្សាយរបស់ El Desmarque បានអោយដឹងថាក្លឹប Real Madrid បានព្យាយាមផ្តល់នៅកុងត្រាថ្មីសម្រាប់តារាឆ្នើមរូបនេះ ប៉ុន្តែវាមិនទទួលបានជោគជ័យនោះទេ។

តាមប្រភពដដែរបានបន្ថែមថា ប្រសិនជាអត្តចរិករបស់កីឡាករ Vinicius នៅតែមិនមានការផ្លាស់ប្តូរទៅជាល្អ នោះលោក Florentino Perez នឹងមិនបានផ្តល់កុងត្រាថ្មីអោយគាត់ ហើយថែមទាំងចុះកុងត្រាយក Kylian Mbappe មកជំនួសទៀតផង។ ដោយសារតែមិត្តរួមក្រុមគាត់ជាច្រើនបានធ្វើការ រិះគន់ចំពោះបញ្ហាអត្តចរិករបស់ Vinicius។ ហើយកត្តានេះបានធ្វើអោយក្លឹបធំៗនៅតំបន់អឺរ៉ុប ជាច្រើនកំពុងតាមដានអំពីស្ថានភាពរបស់ Vinicius នៅ Real Madrid៕