អ្នកចាំទី Wojciech Szczesny របស់ Juventus បានច្រានចោលឱកាសចូលរួមជាមួយ Tottenham Spurs។
អ្នកចាំទីរូបនេះនឹងផុតកុងត្រាជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin ក្នុងឆ្នាំ 2024 ប៉ុន្តែ Juventus អាចបន្តកុងត្រារបស់គាត់បានមួយឆ្នាំទៀត។
បើយោងតាម Per La Gazzetta dello Sport បានអោយដឹងថានាយកគ្រប់គ្រងបាល់ទាត់របស់ក្លឹប Spurs លោក Fabio Paratici បានព្យាយាមនិយាយអំពីការចុះហត្ថលេខាជាមួយ Szczesny។
ទោះជាយ៉ាងណាក៏ដោយ អ្នកការពារសំណាញ់ទីវ័យ 32 ឆ្នាំរូបនេះបានបដិសេធដាច់ខាតមិនចូលរួមជាមួយ Spurs ដោយសារតែគាត់មិនចង់ប្រកួតប្រជែងជាមួយអតីតក្លឹបរបស់គាត់គឺក្រុមកាំភ្លើងធំ Arsenal៕