អនាគត​របស់ Eden Hazard ជាមួយ Real Madrid កាន់តែ​ផុយ​ស្រួយ

0

យោង​តាម​ការ​អ្នក​សារព័ត៌មាន​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Real Madrid គ្រោង​នឹង​ពិភាក្សា​ជាមួយ Eden Hazard ទាក់ទង​នឹង​អនាគត​របស់​គាត់​។

កីឡាករ​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក​រូប​នេះ​មិន​បាន​បង្ហាញខ្លួន​ក្នុង​លី​ក​តាំងពី​ខែកញ្ញា​មក​ម្ល៉េះ ព្រោះ​មិន​ស្ថិត​ក្រោម​ការ​ពេញចិត្ត​របស់​គ្រូបង្វឹក​លោក Carlo Ancelotti​។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា Los Blancos ចង់​លក់​កីឡាករ​រូប​នេះ​ចេញ ហើយ Hazard ក៏​មាន​ចេតនា​ចង់​ចាក​ចេញពី​ក្លឹ​ប​ផង​ដែរ​៕