Spurs នឹងត្រូវទទួលស្វាគមន៍ក្រុម AC Milan មកកាន់កីឡដ្ឋាន Tottenham Hotspur នៅថ្ងៃពុធនេះក្នុងព្រឺត្តិការណ៍ពានរង្វាន់ UEFA Champions League វគ្គ ១៦ក្រុមជើងទី២។ ក្នុងជំនួបជើងទី១ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានចាញ់ AC Milan ក្នុងក្នុងលទ្ធផល 1-0 ។
ការចាញ់ទាំងពីរប្រកួតចុងក្រោយរបស់ Spurs បានធ្វើអោយគ្រូបង្វឹកលោក Antonio Conte មានការព្រួយបារម្មណ៍ដោយសារការធ្លាប់ចុះទម្រង់លេង។ លោកបាននិយាយថា៖ «វាជាការប្រកួតដ៏សំខាន់សម្រាប់ពួកយើង ។ យើងនឹងព្យាយាមធ្វើវាអោយអស់ពីសមត្ថភាព ខ្ញុំសង្ឃឹមថាយើងទទួលបានលទ្ធផលល្អ។ ហើយអគុណដល់អ្នកគាំទ្របានផ្តល់កម្លាំងចិត្តក្នុងស្ថានភាពដ៏លំបាកមួយនេះ»។
គួរបញ្ជាក់ផងដែរថា Spurs នឹងត្រូវអវត្តមានកីឡាករបួននាក់ ក្នុងនោះរួមមាន Yves Bissouma, Hugo Lloris, Ryan Sessegnon និង Rodrigo Bentancur៕