អនាគតកូនកំលោះត្រូវស្លាប់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ពេលយកលុយទៅប្រគល់អោយខាងស្រីរៀបចំមង្គលការ

0

បន្ទាយ​មាន​ជ័យ ៖ គួរ​ឲ្យ​អនិច្ចារ​កូនកំលោះ​បែរជា​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ជិៈ​គោ​យន្ត​កន្ត្រៃ​ជាមួយ​បងជីដូនមួយ​យក​លុយ​ទៅ​ប្រគល់​ជូន​ខាង​ស្រី ដើម្បី​រៀប​មង្គលការ​នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ ខាង​មុខ​នេះ ដោយ​គោ​យន្ត​ដាច់​ដៃចង្កូត​រេ​ធ្លាក់​ប្រឡាយ​ទឹក​ក្រឡាប់​ចំណែក​បងស្រី​ជីដូនមួយ​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា ៖ នៅ​ថ្ងៃ​ពុធ ២ រោច ខែ​ផល្គុន ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៣.៤០​នាទី​ទាប​ភ្លឺ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ករ​ដោយ​ខ្លួនឯង គោ​យ​ន្ក​កន្ត្រៃ​ធ្លាក់​ប្រឡាយ​ទឹក ស្ថិត​លើក​កំណាត់​ផ្លូវ​លេខ​២៥៦៣ (​ថ្មពួក​បឹង​ត្រកួន​)​ខាងកើត​វត្ត​គោក​រមៀត​ប្រហែល​៣០០​ម៉ែត្រ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២-១៣ ស្ថិត​នៅ​ភូមិ​គោក​រមៀត ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាល​បាន​បញ្ជាក់​ថា ៖ មុន​ពេល​កើតហេតុ​ឈ្មោះ ឡា​ត់ សុខា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​បឹង​តា​ស្រី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរ​គោ​យន្ដ​កន្ត្រៃ​យក​លុយ​ទៅ​ប្រគល់​ឲ្យ​ម្តាយ​ឪពុក​ខាង​ស្រី នៅ​ភូមិ​គោក​ត្រាច ឃុំ​គោក​ស្នួល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត រួម​ដំណើរ​មាន​គ្នា​០៧​នាក់​(​កូនកំលោះ​-​កូនក្រមុំ​)​និង​មាន​ដាក់​អុស​ផង​ដែរ ពេល​បើក​ដល់​ចំណុច​កើតហេតុ​ខាងលើ​គោ​យន្ត​កន្ត្រៃ​បាន​ជាប់​កាំ​លាវ​(​ចង្កូត​) ហើយ​ក៏​រេ​ក្បាល​គោ​យន្ត​កន្ត្រៃ​ធ្លាក់​ប្រឡាយ​ជ្រៅ​ខាងឆ្វេង​ក្រឡាប់​តែ​ម្ដង បណ្ដាល​អោយ​អ្នកបើកបរ​និង​រួម​ដំណើរ ៖ ១/-​ឈ្មោះ ព្រឿ​ន មឹក ភេទ​ស្រី អាយុ​៣៣​ឆ្នាំ (​ស្លាប់​)​នៅ​កន្លែង​កើតហេតុ​, ២/-​ឈ្មោះ ព្រឿ​ន សៀត ភេទ​ស្រី អាយុ​៣៦​ឆ្នាំ របួសធ្ងន់​, ៣/-​ឈ្មោះ អិន អាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ របួស​បាក់ដៃ​, ៤/-​ឈ្មោះ ឈី វ៉ា​ន់​ថៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ កូនកំលោះ (​ស្លាប់​) ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក​, ៥/-​ឈ្មោះ ជាតិ សុ​ខន ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្រាច ឃុំ​គោក​ស្នួល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប (​កូនក្រមុំ​) របួស​បាក់ដៃ​ឆ្វេង​, ៦/- ឈ្មោះ ហាប់ តល់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា របួស​បាក់ជើង​ខាងស្ដាំ ចំណែក​អ្នកបើកបរ​ពុំ​មាន​រង​របួស​ទេ​។

ក្រោយ​ទទួល​បាន​ដំណឹង​ភ្លាម​កម្លាំង​ប៉ុស្ដិ៍​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​ច​រា​ចេ​ណ៍​ស្រុក​ថ្មពួក បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ដឹក​អ្នក​របួស​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ថ្មពួក ។ ចំណែក អ្នក​ស្លាប់​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ