Man Utd ធ្វើការទំនាក់ទំនងទៅភ្នាក់ងាររបស់ខ្សែប្រយុទ្ធរូបនេះ ដើម្បីពិភាក្សាអំពីការផ្ទេរ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester United មានទំនុកចិត្តក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធ Harry Kane នៅរដូវក្តៅនេះ ប្រសិនជាក្លឹប Tottenhma Spurs ពិតជាមិនអាចលេនៅពានរង្វាន់ Champions League នៅរដូវកាលក្រោយមែន។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះមានព័ត៌មានជាច្រើនទាក់ទងនឹងការផ្ទេរអស់ជាច្រើនរដូវកាលរួចមក ហើយនៅពេលនេះគេអាចនឹងចាកចេញពីក្លឹបនៅឆ្នាំនេះហើយ។

ហើយក្នុងនោះក្លឹប Man Utd គឺជាទីតាំងមួយដែលគាត់អាចនឹងមក។ តាមរបាយការណ៍ដដែរ ក៏បានបញ្ជាក់ថាក្លឹបបានធ្វើការទាក់ទង់ទៅកាន់ភ្នាក់ងាររបស់កីឡាករ តាមរយៈបុគ្គលទី៣ ហើយក៏ទទួលបាននៅការឆ្លើយតបមកវិញយ៉ាងល្អផងដែរ។

គេសង្ឃឹមងាខាងលោក Antonio Conte អាចនឹងទម្លាក់តម្ឡៃរបស់គាត់ក្រោម ១០០លានផោន ខណៈពេលកុងត្រានឹងត្រូវផុតនៅចុងរដូវកាលក្រោយ៕