បរទេស៖ Aymeric Laporte កំពុងសម្លឹងរកមើលផ្លូវក្នុងការចាកចេញពីក្លឹប Manchester City នៅរដូវក្តៅខាងមុខ ស្របពេលលោក Pep Guardiola ក៏បានត្រៀមរួចជាស្រេចក្នុងការចែកផ្លូវជាមួយគាត់ផងដែរ។
នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាក្លឹប Manchester City បានធ្វើការចរចាក្នុងការចុះហត្ថលេខាយកខ្សែការពារជម្រើសជាតិក្រូអាត គឺ Josko Gvardiol របស់ក្លឹប RB Leipzig នៅរដូវក្តៅខាងមុខ។ ដូច្នេះវាអាចផ្តល់នៅឪកាសមួយសម្រាប់កីឡាករសញ្ជាតិអេស្ប៉ាញ់រូបនេះចាកចេញពី Man City។
គួរបញ្ជាក់ថាក្លឹប Barcelona និង Real Madrid គឺមានការចាប់អារម្មណ៍ខ្ពស់ចំពោះរូបគាត់ ហើយក៏ត្រៀមខ្លួនរួចរាល់ក្នុងការចាប់យកឪកាសមួយនឹងប្រសិនជា Laporte ចាកចេញពី Man City មែន៕
