បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថា Greenwood នឹងមិនអាចលេងបានអោយក្រុមជម្រើសជាតិអង់គ្លេសនោះទេ ប្រសិនលោក Southgate នៅតែជាគ្រូបង្វឹក។
របាយការណ៍ខាងលើបានអោយអំពី Greenwood ដែលជាកីឡាករម្នាក់ត្រូវបានព្យួរតួនាទីរបស់ខ្លួននៅក្លឹប United ដើម្បីធ្វើការស្រាវជ្រាវផ្ទៃក្នុង បន្ទាប់ពីរឿងក្តីដែលពាក់ពន្ធនឹងគាត់ត្រូវបានតុលាការលើកលែងទោស។ Greenwood នៅតែមានក្តីសង្ឃឹមក្នុងការលេងអោយក្រុមជម្រើសជាតិអង់គ្លេសម្តងទៀត ហើយគាត់ក៏បានបដិសេធឪកាសក្នុងការប្តូរទៅលេងអោយជម្រើសជាតិ Jamaica។
ពួកគេរាយការណ៍បន្ថែមថា ប្រភពមួយបាននិយាយថា “គាត់កំពុងប្រកាន់ខ្ជាប់នូវក្តីសង្ឃឹមក្នុងការលេងម្តងទៀតក្នុងកម្រិតខ្ពស់បំផុត”។