មាន​ក្លឹ​ប​ចាប់អារម្មណ៍​ចង់បាន Mason Greenwood

0

កីឡាករ Greenwood ដែល​ជា​ខ្សែប្រយុទ្ធ​របស់​ក្លឹ​ប Man Utd មិន​ទាន់​បាន​ចូលរួម​លេង​អោយ​ក្លឹ​ប​ចាប់តាំងពី​មានរឿង​អាស្រូវ​នៅ​ក្នុង​ខែមករា 2022 ។

Greenwood ជា​កីឡាករ​ដែល​មាន​ប្រាក់​ចំណូល 100,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍ ហើយ​បាន​ជាប់កិច្ចសន្យា​ជាមួយ Man Utd រហូត​ដល់​ឆ្នាំ 2025 ឥឡូវនេះ​គាត់​នៅ​តែ​មិន​អាច​លេង និង​ហ្វឹកហាត់​ឱ្យ​ក្រុម​បិសាច​ក្រហម​បាន ខណៈ​ពេល​ដែល​គាត់​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​។

របាយការណ៍​បច្ចុប្បន្ន​បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​នៅ​ប្រទេស​ទួ​រ​គី​កំពុងធ្វើការ​សាកសួរ​អំពី​កិច្ចព្រមព្រៀង​ខ្ចី​ជើង​សម្រាប់​ខ្សែប្រយុទ្ធ​រូប​នេះ នេះ​បើ​យោង​តាម​សារព័ត៌មាន Telegraph ។

បើ​តាម​របាយការណ៍​នា​ពេល​នេះ Man United មិន​ទាន់​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​រូប​នេះ​ជាមួយ​ក្លឹ​ប​ណាមួយ​នោះ​ទេ​៕