យោងតាម Sky Germany បានចុះផ្សាយថាខ្សែបម្រើរបស់ក្រុម Liverpool កីឡាករ Naby Keïta ស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Bundesliga Borussia Dortmund និង RB Leipzig សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ។
Keïta ទំនងជាមិនបន្តជាមួយ Liverpool ហើយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ដូច្នេះហើយ ក្លឹបអាឡឺម៉ង់ទាំងពីរកំពុងសម្លឹងរកការចុះហត្ថលេខាលើគាត់ដោយគ្មានតម្លៃផ្ទេរ៕