TalkSPORT បានរាយការណ៍ថាលោក Jurgen Klopp សប្បាយចិត្តក្នុងការចុះហត្ថលេខាលើកីឡាករ Mason Mount នៅរដូវក្តៅខាងមុខនេះ ខណៈដែលអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់គ្រោងនឹងធ្វើការពង្រឹងតំបន់បម្រើសម្រាប់ក្លឹបហង្សក្រហម។
ខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យ 24ឆ្នាំបានបរាជ័យក្នុងការបន្តកុងត្រាជាមួយ Chelsea ជាហេតុធ្វើឲ្យ Mount អាចនឹងចាកចេញពីក្លឹប។ របាយការណ៍បានបង្ហាញថា Klopp ចង់បាន Mount មកចាប់ដៃគូជាមួយ Jude Bellingham ដែលជាកីឡាករម្នាក់ទៀតដែលហង្សក្រហមកំពុងតាមប្រមាញ់៕