Football Insider បានរាយការណ៍ថា Chelsea កំពុងតាមដានស្ថានភាពរបស់ខ្សែប្រយុទ្ធ Juventus កីឡាករ Dusan Vlahovic ។ ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីរូបនេះបានធ្លាក់ប្រជាប្រិយ៍ភាពយ៉ាងខ្លាំងក្នុងទីក្រុង Turin ហើយត្រូវបានគេរំពឹងថានឹងចាកចេញពី Old Lady នៅចុងរដូវក្តៅ។
ជាមួយនឹងក្រុមតោខៀវកំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែប្រយុទ្ធមួយរូបនៅរដូវក្តៅនេះ Vlahovic អាចជាជម្រើសដ៏ល្អមួយដោយពិចារណាលើកំណត់ត្រាស៊ុតបញ្ចូលទីរបស់គាត់។
ស្ថានភាពហិរញ្ញវត្ថុរបស់ Juventus អាចជាហេតុផលមួយទៀតដែលក្លឹបអ៊ីតាលីនឹងសម្លឹងមើលការដកគាត់ចេញ ហើយលោក Todd Boehly ក៏ពេញចិត្តជាមួយខ្សែប្រយុទ្ធរូបនេះផងដែរ៕