យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun បានឲ្យដឹងថានាង Rafael Pimenta ដែលជាភ្នាក់ងាររបស់ Erling Haaland បានហៅ Real Madrid ថាជា «dreamland» ក្នុងបទសម្ភាសន៍នៅឯកិច្ចប្រជុំកំពូល FT Business of Football នៅទីក្រុងឡុងដ៍ ។
Pimento បានបញ្ជាក់ថា Haaland ចង់ផ្លាស់ទៅ Premier League ដើម្បីធ្វើការជាមួយ Pep Guardiola និងទទួលបានបទពិសោធន៍ពីអ្វីដែលឪពុករបស់គាត់បានធ្វើជាមួយក្រុមអង់គ្លេស។ របាយការណ៍បានបន្ថែមថា Pimento ក្រុមយក្សអេស្ប៉ាញអាចជាគោលដៅអនាគតសម្រាប់ខ្សែប្រយុទ្ធន័រវេស៕