លែងទុកហើយ!! Arsenal នឹងលក់កីឡាកររូបនេះចេញ ដើម្បីយកលុយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Arsenal អាចនឹងលក់ខ្សែបម្រើ Emile Smith Rowe នៅពេលទីផ្សារដោះដូរកីឡាករបើក ដើម្បីទទួលបានប្រាក់ចំណេញខ្លះ។

ជាមួយនឹងបញ្ហារបួស ស្របពេលដែល Gabriel Martinelli កំពុងតែបង្ហាញនៅទម្រង់លេងយ៉ាងល្អ ហើយក្លឹបក៏បានចុះហត្ថេលខានាំយក Leandro Trossard មកផងនោះ បានធ្វើ Smith Rowe មិនស្ថិតនៅក្នុងជម្រើសរបស់ក្លឹបទៀតនោះទេ។ ដោយក្លឹប Arsenal នឹងដាក់លក់រូបគាត់ ដើម្បីយកប្រាក់មកវិញ៕