បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester City នឹងលក់កីឡាករដែលក្លឹប Barcelona ចង់បាន គឺខ្សែបម្រើ Bernardo Silva ប្រសិនជាអ្នកហ៊ានចំណាយលុយរហូតដល់ទៅ ៨០លានអឺរ៉ូ។
ក្លឹប Barcelona នៅតែបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងការចុះកុងត្រាយកខ្សែបម្រើរូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ តាមប្រភពខាងលើបានបញ្ជាក់ថា ការកំណត់តម្លៃលក់របស់ក្លឹប Manchester City អាចនឹងធ្វើអោយក្លឹប Barca បញ្ចប់គំនិតចង់ទិញយក Silva៕