បរទេស៖ ខ្សែបម្រើ Sergio Busquets បានសម្រេចចិត្តចាកចេញពីក្លឹប Barcelona នៅចុងរដូវកាលនេះហើយ។
បើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថាខ្សែបម្រើរូបនេះបានធ្វើការបញ្ជាក់អំពីបញ្ហានេះទៅកាន់លោក Joan Laporta ចំពោះផែនការក្នុងការចាកចេញពីរបស់គាត់ និងការបដិសេធបន្តកុងត្រាថ្មី។ គាត់ក៏អាចទទួលបានសំណើរពីក្លឹបនៅអង់គ្លេស និង អាមេរិក នៅពេលឆាប់ៗខាងមុខនេះ៕