ក្លឹបធំៗនៅអង់គ្លេស ប្រជែងគ្នាយកខ្សែប្រយុទ្ធកំពុងឡើងកូដ Lautaro Martinez

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាខ្សែប្រយុទ្ធក្លឹប Inter Milan គឺ Lautaro Martinez កំពុងត្រូវបានចាប់អារម្មណ៍ពីសំណាក់ក្លឹបជាច្រើននៅក្របខណ្ឌអង់គ្លេស។

ក្នុងនោះ Arsenal, Chelsea និង Manchester United ត្រូវបានរាយការណ៍ថាកំពុងតែប្រជែងគ្នា ដើម្បីនាំយកខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំនេះមកកាន់អង់គ្លេស។ ចាប់តាំងពីរត្រលប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅកាតាមក ដែលជាពេលវេលាគាត់បានជួយជម្រើសជាតិខ្លួនបានលើកពានបាល់ទាត់ពិភពលោក ដោយទម្រង់លេងរបស់គាត់កំពុងតែឡើងកូដ។

គាត់បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនមួយរូបផងដែរនៅតំបន់អឺរ៉ុប ក្រោយរកបាន ១៥គ្រាប់ និងបញ្ជូនបាល់បាន ៧ដង៕