បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក David Ornstein អ្នកសារព័ត៌មានរបស់ The Athletic បានអោយដឹងថា Mount នឹងផុតកុងត្រាជាមួយនឹង Chelsea នៅឆ្នាំ២០២៤ខាងមុខ ហើយគាត់អាចនឹងត្រូវលក់ចេញ ប្រសិនជាកុងត្រាថ្មីមិនមានការព្រមព្រៀងណាមួយនោះ។
ប្រភពដដែរបានបន្តទៀតថា កុងត្រាត្រូវបានបដិសេធពីខាងកីឡាករ ហើយក៏បន្តការពិភាក្សាជាថ្មី។ ខាងក្លឹបនឹងដាក់សំណើរជាថ្មីម្តងទៀតនៅរដូវក្តៅ ឫក៏លក់គាត់ចេញតែម្តង។ ហើយក្នុងនោះ ក៏មានដំណឹងថា Mount ទទួលបានការចាប់អារម្មណ៍ពីខាងក្លឹប Liverpool៕