ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូគេចតចោលមុខផ្ទះ

0

ភ្នំពេញ៖ មានករណី លួច​ម៉ូតូ នៅ​ក្រោយ​ភោជនីយ៍ដ្ឋាន​សាគូ​រ៉ា​បូ​ហ្វេ មហាវិថី​ព្រះ​មុន្នី​វង្ស ភូមិ​៩ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅម៉ោង​០៤​និង​៣០​នាទី​។ ដោយជន​រង​គ្រោះ​ឈ្មោះ​សែ គី​ម​ស៊ុន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ភោជនីយ៍ដ្ឋាន ស្នាក់​នៅ ផ្ទះ​ជួល មហាវិថី​ព្រះ​មុន្នី​វង្ស ភូមិ​៩ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង​។

ជនសង្ស័យ​ឃាត់ខ្លួន ០២​នាក់ រួមមាន​ឈ្មោះ​ហុង ភា​រ៉ា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន និង​ឈ្មោះ​ធី បញ្ញា ភេទ​ប្រុស អាយុ ១៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ គ្មាន ។ ​ទាំង ០២​នាក់ ស្នាក់​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ​។

ហេតុការណ៍ ៖ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទុក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ ១JG-០២១៩ នៅ​ចំណុច​កើតហេតុ ពុំ​បាន​ចាក់​សោក​ម៉ូតូ​ទេ រួច​ទៅ​ផ្ទះ​ដេក ស្រាប់តែ​ជនសង្ស័យ​០២​នាក់ ដើរមក​លួច​ម៉ូតូ​ជន​រង​គ្រោះ​បណ្តើរ​គេចខ្លួន​។ លុះដល់​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ដដែល ជនសង្ស័យ​ទាំង​០២​នាក់ យក​ម៉ូតូ​ម៉ាក​ខាងលើ មក​រក​លក់​ឲ្យ​គេ​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ក៏​ត្រូវ​បាន​សមត្ថកិច្ច​យើង​ឃាត់ខ្លួន រួម​និង​វត្ថុ​តាង បញ្ជូន​មក​ទីស្នាក់ការ​ប៉ុស្តិ៍​ច្បារ​អំពៅ​២ សាកសួរ​។ លទ្ធផល​តេ​ស្តិ៍​ទឹកនោម​ជនសង្ស័យ ៖ វិជ្ជមាន (​មាន​សារធាតុ​ញៀន​)៕

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ