ទម្រង់លេងដ៏ល្អរបស់ Garnacho ធ្វើអោយក្លឹបយក្សនៅអាឡឺម៉ង់ចាប់អារម្មណ៍

0

បរទេស៖ នេះបើយផងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប ព Bayern Munich ចាប់អារម្មណ៍ក្នុងការផ្ទេរយកគ្រាប់ពេជ្ររបស់ក្លឹប Manchester United គឺ Alejandro Garnacho។

យុវជនសញ្ជាតិអាហ្សង់ទីនបានធ្វើអោយមានការភ្ញាក់ផ្អើលនៅរដូវកាលនេះ នៅពេលដែលគេបានផ្លាស់ចេញពីកៅអីបម្រុង។ ជាមួយនឹងកិច្ចសន្យារបស់គាត់ ដែលនឹងផុតនៅឆ្នាំ២០២៤ខាងមុខ ធ្វើអោយក្លឹបនៅអាឡឺម៉ង់មួយនេះ ធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះគាត់។

ទោះបីជាយ៉ាងណាក៏ដោយ ក្លឹបបិសាចក្រហមចង់បន្តកុងត្រាថ្មីជាមួយនឹង Garnacho ដោយគិតថាគាត់ជាផ្នែកមួយដល់សំខាន់សម្រាប់ក្លឹបនៅពេលអនាគត៕