ក្លឹបធំ៣ នៅអង់គ្លេសប្រជែងយកកីឡាករ Dumfries របស់ Inter

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Manchester Evening News បានអោយដឹងថាក្លឹប Arsenal បានកំពុងនាំមុខក្នុងការផ្ទេរយកកីឡាករ Denzel Dumfries ពីក្លឹប Inter។

ក្លឹបកំពុងតារាងនៅអង់គ្លេសមួយនេះ បាននាំមុខពីលើក្លឹប Chelsea ក្នុងការចុះកុងត្រាយកខ្សែការពារសញ្ជាតិហូឡង់រូបនេះ។

ដោយហេតុថាក្លឹបតោខៀវបានចុះហត្ថលេខាយក Malo Gusto កាលពីខែមករាកន្លងទៅ បានធ្វើអោយក្លឹប Arsenal អាចមានឪកាសក្នុងការយកខ្សែការពារខាង ប៉ុន្តែក៏នៅមានការប្រជែងអំពីក្លឹប Manchester United ដែលបាននឹងកំពុងតាមដានកីឡាករវ័យ ២៦ឆ្នាំរូបនេះផងដែរ៕