Luis Diaz អាចនឹងមកជួយ Liverpool ពេលប្រកួតជាមួយ Real Madrid ឫអត់?

0

បរទេស៖ កីឡាករជម្រើសជាតិកូឡុំប៊ី ដែលបានចំណាយពេលសម្រាក់ព្យាបាលអស់ ៤ខែ ជាមួយរបួសជង្គង់ ក្រោយការប្រកួតជាមួយនឹងក្លឹប Arsenal កាលពីតុលា ឆ្នាំ២០២២ អាចនឹងត្រលប់មកជួយក្រុមវិញហើយ។

Luis Diaz បានត្រលប់មកចូលរួមហ្វឹកហាត់លក្ខណៈស្រាលៗជាមួយន​ឹងមិត្តរួមក្រុមហង្សក្រហម ហើយគាត់សង្ឃឹមថានឹងអាចចលរួមជួយក្រុមពេលប្រកួតជាមួយនឹង Real Madrid នាថ្ងៃទី១៥ ខែមីនា នៅទឹកដី Santiago Bernabeu ។

ក្នុងនោះ Diaz បានប្រាប់ Sky Sports អំពីស្ថានភាពរបស់គាត់ថា “ខ្ញុំសង្ឃឹមថានឹងត្រលប់មកក្នុងទីលានវិញនាពេលឆាប់ៗខាងមុខ។ គ្រាន់តែចាំមើលបន្តិចទៀត ថាពេលណាខ្ញុំនឹងត្រលប់មកលើវាលស្មៅ ហើយវាអាចនឹងនៅ Bernabeu ឫយ៉ាងណា”៕