តើ Benzema អាចជួយក្លឹបក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup ដែរ ឫទេ?

0

បរទេស៖ ក្លឹប Real Madrid នឹងត្រូវជួបជាមួយនឹងក្លឹប Al-Hilal នៅក្នុងពានរង្វាន់ក្លឹបបាល់ទាត់ពិភពលោក នាថ្ងៃសៅរ៍នេះ។

បើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដឹងថា Ancelotti បានបញ្ជាក់អំពីបញ្ហារបួសរបស់ Benzema និង Eder Militao ថា “ពួកគេមិនទាន់ជាសះស្បើយ ១០០%នោះទេ។ Karim បានល្អប្រសើរឡើងវិញហើយ ប៉ុន្តែនៅមានបញ្ហាទៅលើ Militoa។ ពួកគេនឹងត្រូវចូលរួមហ្វឹកហាត់នៅថ្ងៃសុក្រនេះ ហើយពួកយើងអាចនឹងដឹងច្បាស់ហើយ”៕