ភ្នំពេញ៖ នេះបើយោងតាមផេកស្ថានទូត តួរកគី ប្រចាំប្រទេសកម្ពុជាបានបង្ហោះសារមួយអោយដឹងថា៖
ប្រជាពលរដ្ឋតួកគី និងមិត្តភ័ក្តិកម្ពុជា ក៏ដូចជាមិត្ដផ្សេងទៀតដែលមានបំណងចង់បរិច្ចាគកញ្ចប់ជំនួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លានៅតួកគី អ្នកអាចនាំយកកញ្ចប់របស់ពួកអ្នកទៅកាន់ស្ថានទូត (អាសយដ្ឋាន៖ផ្ទះលេខ ១-៣ ផ្លូវ២៥៤ សង្កាតចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ក្នុងអំឡុងពេលម៉ោងធ្វើការ។
សម្រាប់កញ្ចប់ដែលត្រូវដឹកជញ្ជូននៅម៉ោងមិនធ្វើការ សូមទាក់ទងមកជាមុនតាមរយៈ +855 12 464 051។
សម្រាប់ការសាកសួរបន្ថែមទាក់ទងនឹងស្ថានភាពនៅតួកគី អ្នកអាចទូរស័ព្ទទៅមជ្ឈមណ្ឌលទំនាក់ទំនងកុងស៊ុល (+903122922929)៕

