បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាក្លឹប Al-Nassr បានផ្តល់នៅសំណើរតម្លៃប្រមាណ ១៦លានផោនមួយរដូវកាលសម្រាប់ខ្សែបម្រើ Sergio Busquets ប្រសិនជាគាត់មកចូលរួមនៅរដូវក្តៅខាងមុខ។
គួរបញ្ជាក់ថាកុងត្រារបស់ខ្សែបម្រើរូបនេះជាមួយ Barcelona នឹងត្រូវបញ្ចប់នៅខែមិថុនាខាងមុខ។ ហើយគាត់ក៏មានព័ត៌មានជុំវិញការទៅចូលរួមជាមួយនឹងក្លឹបនៅ MLS ផងដែរ៕