Man Utd ប្រហែលជាមិនអាចទិញ Kane នោះទេ! ព្រោះតែមូលហេតុមួយនេះ

0

បរទេស៖ ក្លឹប Manchester United កំពុងសម្លឹងមើលការចុះហត្ថលេខាយកនៅខ្សែប្រយុទ្ធម្នាក់មកកាន់ទឹកដី Old Trafford បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo។ ហើយបានយោងតាមរបាយការណ៍បានអោយដឹងថាខ្សែប្រយុទ្ធ Harry Kane របស់ Tottenham Hotspur គឺជាគោលដៅសំខាន់របស់ពួកគេ។

បីទោះបីជាយ៉ាងណាក៏ដោយ តាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប Tottenham Hotspur នឹងមិនលក់កីឡាកររូបនេះ អោយទៅក្លឹបនៅក្នុងក្របខណ្ឌអង់គ្លេសនោះទេ ដែលវាអាចចាប់ទុកជាដំណឹងអាក្រក់សម្រាប់ក្លឹប Manchester United៕