Arteta សម្លឹងឃើញកីឡាកររបស់ Juventus ដើម្បីយកមកដោះដូរនៅតំបន់បម្រើសរបស់ខ្លួន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CalcioMercato បានអោយដឹងក្លឹប Arsenal កំពុងសម្លឹងរកឪកាសក្នុងការផ្ទេរយកខ្សែបម្រើ Manuel Locatelli របស់ក្លឹប Juventus នៅពេលទីផ្សាយដោះដូរកីឡាករបើកលើកក្រោយ។ ក្លឹបកាំភ្លើងធំបានតាមដានកីឡាកររូបចាប់តាំងពីគាត់លេងនៅ Sassuolo និងបន្តតាមដានគាត់រហូតមកដល់ពេលនេះ។

តាមរបាយការណ៍ខាងលើបានអោយដឹងក្លឹប Arsenal មើលឃើញថា Locatelli ជាជម្រើសដល់សាកសមសម្រាប់ដោះដូរនៅក្នុងតំបន់ការពាររបស់ខ្លួន។ ដោយឡែកក្លឹប Juventus កំពុងស្វែងរកនៅចំណូល ក្នុងករណីដែលក្លឹបមិនអាចលេងនៅពានទ្វីបអឺរ៉ុបបាន ដែលនេះជាឪកាសរបស់ក្លឹប Arsenal ធ្វើការផ្ទេរយកគាត់៕

Manuel Locatelli Juventus 2022-23