បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Manchester United នឹងត្រូវសម្រេចចិត្តទិញនៅកីឡាករដែលមានតម្លៃ ១០០លានផោន ចំនួន ២រូប រវាង Harry Kane និង Victor Osimhen នៅក្នុងរដូវក្តៅនេះ។
ក្លឹបបិសាចក្រហមកំពុងត្រូវការខ្សែប្រយុទ្ធជាចាំបាច់បំផុត ប៉ុន្តែពួកគេក៏មិនចង់ខកខានឪកាសក្នុងការទិញកីឡាករ ដោយសារតែអ្នកទាំងនោះមានតម្លៃថ្លៃនោះទេ។ លោក Ten Hag ក៏បានបញ្ជាក់អំពីចំនុចពិសេសរបស់កីឡាករទាំង២នាក់ ថា Osimhen មានទម្រង់លេងល្អ ហើយក៏មានសក្តានុពលរយៈពេលវែងផងដែរសម្រាប់ក្លឹប ប៉ុន្តែសម្រាប់ Kane វិញ គឺគាត់មានបទពិសោធន៍នៅក្របខណ្ឌអង់គ្លេស។
ក្នុងនោះដែរ Tammy Abraham អាចជាជម្រើសទី៣ ប្រសិនជាក្លឹប មិនអាចទិញបាន Kane និង Osimhen៕