ហ្វេសប៊ុក៖ នេះបើយោងតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Yem Roeun DN បានសរសេរបង្ហោះនៅក្នុងបណ្តាលសង្គមថា “បើកូនមិនស្រលាញ់ខ្លួនឯង គួរណាស់តែកូនអាសូរទ្រូងគ្រូដែលតែងតែហៅកូនមកទូន្មានណែនាំកូនឲ្យធ្វើអំពើល្អជាច្រើនលើក ច្រើនសារ ដោយទាំងបានអញ្ជើញមេប៉ុស្តិរដ្ឋបាលដែលឈរខាងក្រោយកូនមកជួយនែនាំកូនបន្ថែមពីលោកគ្រូទៀត។កូនបានត្រឹមសន្យា ឨនក្បាលក្រាមសំពះលោកគ្រូដោយកាយវិការទន់ភ្លន់។ក្រវិលដែលកូនពាក់នេះបានដោះប្រគល់មកឲ្យលោកគ្រូ តែលោកគ្រូបានឲ្យកូនទុកច្រកក្នុងហោប៉ៅ ហើយផ្ដាំថា ពេលកូនធ្វើអីមួយ តោងយកក្រវិលពីហោប៉ៅមកមើល និងនឹករលឹកដល់សម្ដីទូន្មានរបស់លោកគ្រូ និងលោកមេប៉ុស្តិ តែទីបំផុតកូនបានត្រឹមសន្យាប៉ុណ្ណោះ..។ នេះត្រឹមកូនតែបីបួននាក់ ចុះបើកូនជាងពីរពាន់នាក់កំពុងព្យាយាមរៀនសូត្រសព្វថ្ងៃដែលធ្វើដូចកូន តើលោកគ្រូមានកម្លាំងចិត្តនៅកៀកកិតនឹងកូនបន្តទៀតបានឬអត់.?”។
គួរបញ្ជាក់ថា ជនសង្ស័យទាំង ៣នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មកាប់យុរជនម្នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង៕