បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Xavi បាននិយាយថា “Sergio Busquets នឹងធ្វើការសម្រេចចិត្តអំពីអនាគតរបស់គាត់នៅរដូវកាលក្រោយ អ្វីៗ គឺអាស្រ័យទៅលើគាត់។ គាត់ត្រូវធ្វើការសម្រេចចិត្តនៅអ្វី ដែលគាត់ចង់បាន”។
គួរបញ្ជាក់ថាផងដែរថា Inter Miami ចង់អោយ Busquets ទៅបង្កើតទំព័រថ្មីរបស់ខ្លួននៅ MLS។ ខណៈពេលដែល Xavi និង Barca សង្ឃឹមថាគាត់នឹងបន្តស្នាក់នៅមួយរដូវកាលថែមទៀត៕