Man Utd សម្លឹងឃើញកីឡាករម្នាក់របស់ Real Betis

0

បរទេស៖ នេះបើយោងតាមករបាយការណ៍ពីក្លឹប Manchester United បានអោយដឹងថាក្លឹបនៅតែចង់ចុះកុងត្រាយកកីឡាករ Luiz Henrique របស់ក្លឹប Real Betis ដដែរ។ ខណៈពេលខាងក្លឹប ក៏បានធ្វើការតាមដានទៅលើរូបគេ នាពេលកន្លងមកហើយ។

ហើយបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប​បិសាច​ក្រហម​បាន​ធ្វើ​ការតាម​ដាន​ជា​ច្រើន​លើ​ខ្សែ​បម្រើ​ស្លាប​វ័យ ២២ ឆ្នាំ។ ហើយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ គឺជាកីឡាករដែលមានទេពកោសល្យវ័យក្មេងដ៏គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែសម្រាប់តម្លៃដែលដាក់លក់រូបគាត់ចំនួន ៤៤ លានផោន ហាក់បីដូចជាមានកម្រិតខ្ពស់បន្តិច៕