កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងយេនឌ័រ នៃស្នងការដ្ឋាននរគបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជុក ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អៀន លីណា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិតាំងឃ្លៃ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីបែករឿងដល់សមត្ថកិច្ច ពីបទ រំលោភសេពសន្ទវ:មានស្ថានទម្ងន់ទោស ដោយបានលួងលោមក្មេងស្រីរងគ្រោះ ឈ្មោះ ស ស យ អាយុ ៥ឆ្នាំ ទៅបេះស្វាយហូប រួចបានចាប់រំលោភតែមិនបានសម្រាច ករណីនេះ កម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់បញ្ជូនទៅតុលាការចាត់ការបន្ដ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ