Lampard ជួប​ទុក្ខ​លំបាក​ជា​ថ្មី​ម្តងទៀត

0

Frank Lampard ត្រូវ​បាន​ក្លឹ​ប Everton បញ្ចប់​តួនាទី​ជា​អ្នកចាត់ការ​របស់​របស់​ពួក​គ បន្ទាប់​ពី​ទម្រង់​លេង​មិនល្អ​។

ក្រុម Everton បាន​បរាជ័យ​ចំនួន 10 ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​បាន​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​ទី 19 ក្នុង​តារាង Premier League និង​ត្រូវ​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​ពានរង្វាន់​ក្នុងស្រុក​ទាំង​ពីរ​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Lampard បាន​ចំណាយពេល​ត្រឹមតែ 1 ឆ្នាំ​ជា​អ្នកចាត់ការ​ក្រុម Everton ហើយ​ភាគរយ​ឈ្នះ​មាន​ត្រឹមតែ 27.3% ប៉ុណ្ណោះ​ក្រោម​ការ​ដឹកនាំ​របស់​គាត់​៕