កណ្ដាល៖ ថ្ងៃចន្ទ ២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៨និង៣០នាទី នៅចំណុចក្នុងអតីតហាងខននិកសិន ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់ មានឈ្មោះ ស៊ឹម សុធា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមន្ត្រីរាជការ ។ ជនសង្ស័យ០១នាក់ មានឈ្មោះ អ៉ឹម កុសល ហៅ ដុំដី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសង្កាត់កើតហេតុ (ឃាត់ខ្លួន) ។
វត្ថុតាងដកហូត៖
.ដង្កាប់ចំនួន០១ (របស់ជនសង្ស័យ)
.កន្ត្រៃកាត់ដែក ចំនួន២ (របស់ជនសង្ស័យ)
.តួណឺវីស ចំនួន០១ (របស់ជនសង្ស័យ)
.កាបូបក្រវ៉ាត់ចង្កេះចំនួន០១ (របស់ជនសង្ស័យ)
.ដែកអាលុយមីញ៉ូមស៊ុមបង្អួចមួយចំនួន (របស់ជនរងគ្រោះ)
.ដែកគន្លឹះទ្វាមួយចំនួន(របស់ជនរងគ្រោះ)។
សភាពនៃរឿងហេតុកាលពីវេលាកើតហេតុខាងលើជនសង្ស័យឈ្មោះ អ៉ឹម កុសល ហៅ ដុំដី បានធ្វើសកម្មភាពលួចចូលក្នុងអតីតហាងខននិកសិន ហើយលួចយកបានសម្ភាររបស់ជនរងគ្រោះមួយចំនួនដូចរៀបរាប់ខាងលើ
ពេលនោះក៏ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅសហការណ៏ជាមួយប្រជាការពារចុះឃាត់ខ្លួនបានតែម្តង។ តាមការសាកសួរជនសង្ស័យឆ្លើយថាខ្លួនធ្លាប់ចូលធ្វើសកម្មភាពលួចនៅកន្លែងខាងលើចំនួន៣ដងមកហើយ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ