Klopp សម្លឹងឃើញកីឡាករម្នាក់ មកជំនួសកន្លែង Salah

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Calciomercato បានអោយដឹងថា ក្លឹប Liverpool កំពុងតែធ្វើការវាយតម្លៃទៅលើលទ្ធភាព ដែលអាចចុះកុងត្រាយកកីឡាករ Federico Chiesa របស់ក្លឹប Juventus ក្នុងរដូវក្តៅនេះ។

នៅក្នុងរបាយការណ៍នោះបានបញ្ជាក់ថាលោក Jurgen Klopp ចូលចិត្តកីឡាករខាងលើ និងចង់អោយក្លឹបចុះហត្ថលេខាយកកីឡាករខាងលើនេះ ដើម្បីមកជំនួសកន្លែងរបស់ Mohamed Salah។

ដោយឡែកខាងក្លឹប Juventus នឹងយល់ព្រមអោយកីឡាករខាងលើចាកចេញ ប្រសីនជាខ្លួនទទួលបានប្រាក់ប្រមាណ ៥៣លានផោន៕