Declan Rice បានក្លាយជាគោលដៅសំខាន់របស់ក្លឹបអង់គ្លេសមួយនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័តមាន Rudy Galletti របស់ Sky Sports បានអោយដឹងថាលោក Jurgen Klopp នៅតែជម្រុញអោយមានការចុះហត្ថលេខាយកខ្សែបម្រើ Declan Rice របស់ West Ham United ដដែរ។

ដោយឡែកក្លឹបហង្សក្រហម Liverpool ក៏ធ្លាប់មានចំណាប់អារម្មណ៍ទៅលើខ្សែបម្រើរូបនេះ អស់ពេលជាយូរមកហើយ។ ក្នុងនោះអ្នកដឹកនាំសញ្ជាតិអាឡឺម៉ង់រូបនេះ នឹងធ្វើការផ្ទេរយក Rice អោយបាននៅរដូវក្តៅក្រោយនេះ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ មានព័ត៌មានលិចលឺជាច្រើនជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Arsenal ប៉ុន្តែដោយសារតែក្លឹប Liverpool មិនទាន់អាចស្វែងរកកីឡាករនៅតំបន់បម្រើបានម្នាក់នោះទេ ដែលវាអាចជាកត្តាធ្វើអោយក្លឹបមួយនេះកំណត់យកការផ្ទេរកីឡាករ Declan Rice ជាជម្រើសដំបូង៕