ខណៈពេលដែលក្រុមមេឃខៀវបានវាយបកយកជ័យជំនះលើ Spurs ក្នុងលទ្ធ 4-2 កាលពីយប់មិញ អ្នកចាត់ការលោក Pep Guardiola មិនសប្បាយចិត្តនឹងកីឡាកររបស់គាត់ទេ។ គាត់បាននិយាយថា គាត់រំពឹងថាកូនក្រុមរបស់គាត់នឹងមានទម្រង់លេងប្រសើរជាងមុននៅក្នុងតង់ទីមួយទល់នឹង Tottenham បន្ទាប់ពីចាញ់ 2-1 ទល់នឹងគូប្រជែង Manchester United កាលពីថ្ងៃសៅរ៍ទី 14 ខែមករា។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយតាមរយៈ ESPN ថា៖ «យើងទទួលកំហុស៤យ៉ាង ហើយពួកគេលេងមិនអស់ពីចិត្តនោះទេ យើងសំណាង ប៉ុន្តែបើយើងមិនមានការកែប្រែឆាប់រហ័សទេ នោះយើងនឹងចាញ់។ មហិច្ឆិតាក្នុងការឈ្នះនៅនាទីដំបូងគឺពួកគេមិនមានឡើយ ដូច្នេះហើយវាបានធ្វើឲ្យអ្នកគាំទ្ររបស់យើងស្ងៀមស្ងាត់អស់រយៈពេល 45 នាទី»។
បញ្ជាក់ផងដែរថាក្រុម Manchester City នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Wolverhampton Wanderers ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យទី 22 ខែមករា៕