Man Utd ហ៊ានចំណាយកីឡាករ ២នាក់ ដើម្បីប្តូរយកកីឡាករម្នាក់នេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Calciomercatoweb បានអោយដឹងថាក្លឹប Manchester United កំពុងធ្វើការពិចារណាចំពោះការដោះដូរកីឡាករ ដែលមានទឹកប្រាក់យ៉ាងច្រើន ដោយក្នុងនោះរួមមាន Diogo Dalot និង Anthony Martial ប្តូរជាមួយនឹង Theo Hernandez របស់ក្លឹប AC Milan នៅរដូវក្តៅ។

ក្លឹបបិសាចក្រហមត្រៀមរូចរាល់ក្នុងការស្នើរសុំប្តូរកីឡាករជាមួយក្លឹប AC Milan ដោយក្នុងនោះអាចមាន Martial និង Dalot ដោយសារតែកុងត្រារបស់ពួកគេទាំង ២នាក់នឹងផុតនៅឆ្នាំ២០២៤ខាងមុខ។

ទោះបីជាយ៉ាងណាក៏ដោយក្លឹប Milan បានដាក់ដំណើរលក់កីឡាករជម្រើសជាតិបារាំងរូបនេះក្នុងតម្លៃប្រមាណ ៦០លានអឺរ៉ូ។ ហើយគេជឿថាកីឡាករទាំងពីរខាងលើដែលបានណែនាំ គឺនៅមានទឹកប្រាក់មិនគ្រប់គ្រាន់ដដែរ ដែលត្រូវការទាមទារអោយមានពិភាក្សាបន្ថែមទៀត៕