ក្លឹប ២នេះ កំពុងចង់បានខ្សែបម្រើក្រូអាត Luka Modric

0

បរទេស៖ កីឡាករ Luka Modric អាចនឹងចែកផ្លូវជាមយយនឹងក្លឹប Real Madrid នៅរដូវក្តៅនេះ។

ខ្សែបម្រើជម្រើសជាតិក្រូអាតខាងលើនេះមានការអន់ចិត្តជាមួយក្លឹបយក្សនៅអេស្បាញ់ សម្រាប់រដូវកាលនេះ។ ហើយបើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថាគាត់បានទទួលនៅសំណើរចំនួន ២ ក្នុងការចាកចេញពីទឹកដី Santiago Bernabeu។

ក្លឹប Inter និង Newcastle គឺជាក្រុមដែលកំពុងតាមមើលខ្សែបម្រើរូបនេះ ហើយបានព្យាយាមបញ្ចុះបញ្ចូលគាត់អោយចាកចេញពីក្របខណ្ឌ La Liga៕