ខ្សែប្រយុទ្ធវ័យ 18ឆ្នាំរបស់ Man Utd កីឡាករ Alejandro Garnacho បានច្រានចោលសំណើបន្តកុងត្រាចុងក្រោយរបស់បិសាចក្រហម ដែលក្លឹបបានផ្តល់ប្រាក់ពលកម្មចំនួន 20,000 ផោនក្នុងមួយសប្តាហ៍ដល់រូបគេ។
Garnacho បច្ចុប្បន្នកំពុងទទួលបានប្រាក់ឈ្នួល 7,000 ផោនក្នុងមួយសប្តាហ៍នៅក្លឹប។ ទោះជាយ៉ាងណាក៏ដោយតួនាទីរបស់កីឡាកររូបនេះនៅក្នុងក្រុមគឺមានសារៈសំខាន់ណាស់។ ក្នុង 15 ប្រកួតនៅរដូវកាលនេះ Garnacho បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន 5ដង និងស៊ុតបញ្ចូលទីបាន 2 គ្រាប់។
យោងតាមសារព័ត៌មាន Mirror បានឲ្យដឹងថា Real Madrid និង Juventus កំពុងចាប់អារម្មណ៍លើ Alejandro Garnacho ហើយបានតាមដានស្ថានការណ៍កុងត្រារបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះយ៉ាងយកចិត្តទុកដាក់បំផុត។
បញ្ជាក់ផងដែរថាកិច្ចសន្យាបច្ចុប្បន្នរបស់ Garnacho ជាមួយបិសាចក្រហមនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2024៕