ក្មេងទើបតែអាយុ ២ឆ្នាំ!! ត្រូវលង់ទឹកស្លាប់ ព្រោះតែ

0

​បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​០៧​និង​៣០​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​១៣​ ភូមិ​សូ​ភី​ ឃុំ​អន្លង់​រុន​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ មាន​ករណី​ក្មេង​ស្រី​ម្នាក់​លង់ទឹក​ស្រះ​ស្លាប់​ ។​ ជន​រង​គ្រោះ​ឈ្មោះ​ អយ​ ស្រី​កែវ​ ភេទ​ស្រី​ អាយុ​០២​ឆ្នាំ​ មាន​ទី​លំ​ភូមិ​សូ​ភី​ ឃុំ​អន្លង់​រុន​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ។​

​តាម​ការ​បញ្ជាក់​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​ចុះ​លេង​ទឹកស្រះ​ក្បែរ​ផ្ទះ​ ខណៈ​ឪពុក​ម្តាយ​កំពុង​រវល់​មិន​មាន​អ្នក​មើល​ទើប​ បណ្ដាល​ធ្លាក់​ចូល​ទឹកស្រះ​លង់​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​នគរបាល​ផ្នែក​ជំនាញ​ស្រុក​សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ​ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​លើ​ជន​គ្រោះ​ឈ្មោះ​ អយ​ ស្រី​កែវ​ ពិតជា​លង់ទឹក​ស្រះ​ស្លាប់​ពិតប្រាកដ​មែន​។​ ​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ