យោងតាមអ្នកសារព័ត៌មានល្បីឈ្មោះវ័យ 29ឆ្នាំលោក Fabrizio Romano បានឲ្យដឹងថា អ្នកចាត់ការទូទៅក្រុមហង្សក្រហមលោក Jurgen Klopp គ្មានគម្រោងចាកចេញពី Liverpool ទេ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់វ័យ 55ឆ្នាំរូបនេះបាននិយាយថា៖ «ប្រសិនបើគ្មានអ្នកណាប្រាប់ឲ្យខ្ញុំចាកចេញ ខ្ញុំនឹងមិនចាកចេញទេ»។
Liverpool មិនដែលគិតចង់បណ្ដេញ Klopp ចេញឡើយ ពោលគឺពួកគេកំពុងរៀបចំផែនការបច្ចុប្បន្ន និងអនាគតជាមួយគាត់៕