បរទេស៖ បន្ទាប់ពីក្លឹប Tottenham បានប្រកួតចាញ់ ក្លឹប Arsenal ក្នុងលទ្ធផល ២ទល់នឹង០ ធ្វើអោយក្លឹបចាញ់រហូតដល់ទៅ ៥ប្រកួតក្នុងចំណោម ១០ប្រកួតចុងក្រោយនៅក្រុមពានរង្វាន់។ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Daily Mail បានអោយដឹងថាបុរសសញ្ជាតិអ៊ីតាលីបាននឹងកំពុងស្ថិតក្នុងសម្ពាធនៅ Spurs ខណៈដែលប្រធានរបស់ក្លឹបមានការស្ទាក់ស្ទើរក្នុងការបន្តកិច្ចសន្យាថ្មីដល់គាត់។
ក្នុងនោះប្រសិនជា Spurs មិនបណ្តេញលោក Conte នៅពេលនេះទេ ហើយក៏មិនបន្តកុងត្រាថ្មីអោយគាត់ គឺមានន័យថាគាត់នឹងចាកចេញពីក្លឹបនៅចុងរដូវកាល នៅពេលដែលកុងត្រារបស់គាត់ត្រូវបានបញ្ចប់៕