បរទេស៖ ថ្នាក់ដឹកនាំក្លឹប Juventus បានបង្ហាញភាពមិនសប្បាយចិត្តចំពោះការបរាជ័យទៅលើក្លឹប Napoli ក្នុងលទ្ធផល ៥ទល់នឹង១ ប៉ុន្តែវាក៏មិនប៉ះពាល់ដល់កៅអីរបស់លោក Allegri នោះទេ។ ដោយឡែកខាងក្លឹបបែបជាមានផែនការក្នុងការផ្លាស់គ្រូបង្វឹកនៅរដូវក្តៅនេះទៅវិញ។
នេះបើយោងតាមការចេញផ្សាយរបស់ FCInterNews.it បានអោយដឹងថា ក្លឹប Juventus មិនបានពិចារណាក្នុងការបណ្តេញលោក Allegri នៅពេលនេះទេ ប៉ុន្តែថ្នាក់ដឹកនាំរបស់ក្លឹបបាននឹងពិភាក្សាអំពីផែនការអនាគតរបស់ក្លឹប។
ក្នុងនោះក្លឹប Juventus នៅតែមានគំនិតក្នុងការចង់បានលោក Zinedine Zidane ឫក៏ Antonio Conte មកដឹកនាំបន្តនៅរដូវក្តៅខាងមុខ៕